ព្រះនៅក្នុងខ្យល់ព្យុះ
កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។
ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។
បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។ ដោយសារព្រះទ្រង់ខ្លាំង នោះព្រះអង្គអាចជួយយើង ពេលយើងមានភាពកម្សោយ។—Jennifer Benson Schultd
ឧបស័គ្គដ៏គ្រោះថ្នាក់
មានពេលមួយ លោកនីក វ៉ាលលេនដា(Nik Wallenda) បានឆ្លងទឹកជ្រោះណាយអាហ្ការ៉ា ដោយដើរលើខ្សែពួរដែលមានប្រវែង ៥៤៨ម៉ែត្រ និងមានកម្រាស់៥សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈពេលដែលមានមនុស្សរាប់លាននាក់ កំពុងទស្សនាទូរទស្សន៍។ ពេលនោះគាត់មានការប្រុងប្រយ័ត្នណាស់។ ប៉ុន្តែ បន្ថែមពីស្ថានភាពដ៏រំភើបរីករាយ និងគ្រោះថ្នាក់នៃកម្ពស់ទឹកជ្រោះ ដែលមានទឹកធ្លាក់យ៉ាងគំហុក នៅពីក្រោមគាត់ គឺមានអ័ភ្រដ៏ក្រាស់ ដែលធ្វើឲ្យលោកនីកមើលទៅមុខមិនច្បាស់ ហើយខ្យល់ក៏បក់មកថែមទៀត ធ្វើឲ្យគាត់ពិបាកទប់លំនឹង ជាងនោះទៅទៀត ទឹកដែលខ្ទាតចេញពីទឹកជ្រោះ ក៏ធ្វើឲ្យជើងគាត់កាន់តែពិបាកដើរលើខ្សែរ។ គាត់បានប្រាប់គេថា ពេលនោះ គាត់បាន “អធិស្ឋានហើយអធិស្ឋានទៀត” ហើយបានសរសើរដំកើងព្រះ ក្នុងពេលដែលគាត់ជួបការពិបាកទាំងអស់នោះ។
យ៉ាងណាមិញ ពួកអ៊ីស្រាអែលក៏បានសរសើរដំកើងព្រះ ក្នុងពេលដែលមានឧបស័គ្គដ៏គ្រោះថ្នាក់ផងដែរ។ កាលនោះ ពួកគេបានប្រឈមមុខនឹងកងទ័ពច្រើនសន្ធឹក ដែលលើគ្នាមកទាស់នឹងពួកគេ(២របាក្សត្រ ២០:២)។ បន្ទាប់ពីពួកគេបានបន្ទាបខ្លួនអធិស្ឋានទូលអង្វរសូមឲ្យព្រះអម្ចាស់ជួយហើយ ស្តេចយេហូសាផាត ក៏បានចាត់ក្រុមភ្លេងមួយក្រុម ឲ្យដើរក្បួន នាំមុខកងទ័ពអ៊ីស្រាអែល ចូលក្នុងសង្រ្គាម។ អ្នកថ្វាយបង្គំមួយក្រុមនោះបានច្រៀងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្តីសប្បុរសទ្រង់នៅជាប់អស់កល្បជានិច្ច”(ខ.២១)។ ពេលដែលពួកគេចាប់ផ្តើមច្រៀង ព្រះអម្ចាស់ក៏បានបណ្តាលឲ្យពួកខ្មាំងសត្រូវវាយប្រយុទ្ធ និងបំផ្លាញគ្នា រហូតដល់អន្តរាយ។
ការសរសើរដំកើងព្រះ ក្នុងពេលដែលមានឧបស័គ្គ អាចមានន័យថា យើងកំពុងតែធ្វើខុសពីសុភាវគតិរបស់យើង ដែលជាមនុស្ស។ សុភាវគតិរបស់យើង ច្រើនតែនាំឲ្យយើងមានការការពារខ្លួនឯង បង្កើតយុទ្ធសាស្រ្ត និងមានការព្រួយបារម្ភ។ ទោះជាយ៉ាងណាក៏ដោយ ការថ្វាយបង្គំ…
តើខ្ញុំជានរណា?
ជាច្រើនឆ្នាំកន្លងទៅ លោកប៊ីលី ហ្គ្រាហាំ(Billy Graham) ដែលជាគ្រូផ្សាយដំណឹងល្អដ៏ល្បីល្បាញ ក្នុងពិភពលោក បានរៀបចំពេល ទៅអធិប្បាយនៅឯសាកលវិទ្យាល័យ ខេមប្រ៊ីជ (Cambridge University) ក្នុងប្រទេសអង់គ្លេស ប៉ុន្តែ គាត់មានអារម្មណ៍ថា គាត់មិនមានចំណេះគ្រប់គ្រាន់ ដើម្បីនឹងថ្លែងទៅកាន់ក្រុមអ្នករៀនបានខ្ពង់ខ្ពស់នៅទីនោះទេ។ គាត់ឥតមានសញ្ញាប័ត្រជាន់ខ្ពស់ ហើយក៏មិនដែលបានចូលរៀន នៅសាលាព្រះគម្ពីរដែរ។ លោក ប៊ីលី ក៏បានប្រាប់រឿងនេះ ដល់មិត្តភក្ដិជិតស្និទ្ធរបស់គាត់ម្នាក់ថា “ខ្ញុំមិនដែលមានអារម្មណ៍ថា ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ និងគ្មានការត្រៀមខ្លួនទាំងស្រុង សម្រាប់ទៅបំពេញបេសកកម្ម ដូចលើកនេះឡើយ។” គាត់ក៏បានអធិស្ឋានសូមជំនួយមកពីព្រះ ហើយព្រះអង្គក៏បានប្រើគាត់ឲ្យចែកចាយ អំពីសេចក្ដីពិតដ៏សាមញ្ញនៃដំណឹងល្អ និងអំពីឈើឆ្កាងរបស់ព្រះគ្រីស្ទ។
លោកម៉ូសេក៏ធ្លាប់មានអារម្មណ៍ថា គ្មានសមត្ថភាពផងដែរ នៅពេលព្រះទ្រង់បានរើសគាត់ ឲ្យទៅប្រាប់ស្ដេចផារ៉ោន ឲ្យដោះលែងពួកកូនចៅសាសន៍អ៊ីស្រាអែល។ លោកម៉ូសេបានទូលសួរព្រះថា “តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន?”(និក្ខមនំ ៣:១១)។ លោកម៉ូសេប្រហែលជាមានចម្ងល់អំពីប្រសិទ្ធភាពរបស់ខ្លួន ក្នុងការបំពេញកិច្ចការនេះ ដោយព្រោះតែគាត់ “មិនសូវមានវោហារ”(៤:១០) តែព្រះទ្រង់បានមានព្រះបន្ទូលថា “អញនឹងនៅជាមួយនឹងឯងជាប្រាកដ”(៣:១២)។ លោកម៉ូសេដឹងថា គាត់ត្រូវតែរួមចំណែក នៅក្នុងផែនការជួយសង្រ្គោះរបស់ព្រះ ហើយត្រូវប្រាប់ពួកកូនចៅអ៊ីស្រាអែល ថានរណាបានចាត់ឲ្យគាត់មក បានជាគាត់ទូលសួរដល់ព្រះថា “តើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្ដេច?” ព្រះទ្រង់មានព្រះបន្ទូលតបថា “ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា” (ខ.១៣-១៤)។ ពេលព្រះអង្គមានបន្ទូលថា “អញជាព្រះដ៏ជាព្រះ”…
ឳពុកដែលមានគំរូល្អ
នៅពេលខ្ញុំគិតអំពីឳពុករបស់ខ្ញុំ ខ្ញុំគិតដល់ពាក្យមួយឃ្លា ដែលពោលថា “គាត់មិនបានប្រាប់ខ្ញុំ ថាត្រូវរស់នៅរបៀបណានោះទេ គឺគាត់បានរស់នៅជាគំរូ ឲ្យខ្ញុំមើលរបៀបដែលគាត់រស់នៅវិញ”។ ក្នុងអំឡុងពេលខ្ញុំធំពេញវ័យ ខ្ញុំបានសង្កេតមើលឳពុករបស់ខ្ញុំ ដើរជាមួយព្រះ។ គាត់បានចូលរួមក្នុងកម្មវិធីថ្វាយបង្គំ ពេលព្រឹកនៅព្រះវិហារ បានបង្រៀនព្រះគម្ពីរ ដល់មនុស្សពេញវ័យ បានជួយរាប់ប្រាក់ដង្វាយ ហើយបានបម្រើការជាចាស់ទុំម្នាក់។ នៅក្រៅព្រះវិហារ គាត់បាននិយាយការពារដំណឹងល្អ ដោយចិត្តស្មោះត្រង់ និងអានព្រះគម្ពីរ។ ខ្ញុំបានឃើញគាត់បង្ហាញក្តីស្រឡាញ់ដល់ព្រះអម្ចាស់ តាមរយៈការប្រព្រឹត្តរបស់គាត់។
ស្ដេចអេសា ជាស្ដេចយូដា ដែលបានធ្វើជាគំរូនៃការគោរពប្រតិបត្តិព្រះក្នុងការរស់នៅ(២របាក្សត្រ ១៤:២)។ ទ្រង់បានរំលំចោលអស់ទាំងរូបព្រះចេញពីនគររបស់ទ្រង់ ក៏បានស្អាងអាសនានៃព្រះអម្ចាស់ឡើងវិញ ហើយបានដឹកនាំរាស្រ្តរបស់ទ្រង់ ឲ្យតាំងសេចក្ដីសញ្ញាជាមួយព្រះ(១៥:៨-១២)។ បុត្រារបស់ទ្រង់ គឺស្តេចយ៉ូសាផាត បានបន្តកេរដំណែលនេះ ដោយស្វែងរក“ព្រះនៃពួកព្ធយុកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តរបស់ព្រះអង្គ”(១៧:៤)។ យ៉ូសាផាតបានបំបាត់អស់ទាំងការថ្វាយបង្គំរូបព្រះ ចេញពីទឹកដីរបស់ទ្រង់(ខ.៦) ហើយចាត់ពួកសង្ឃ និងពួកលេវីឲ្យទៅបង្រៀនក្រឹត្យវិន័យរបស់ព្រះ នៅគ្រប់អស់ទាំងទីក្រុងនៃស្រុកយូដា(ខ.៧-៩)។
ការដឹកនាំរបស់ស្តេចយ៉ូសាផាត មានលក្ខណៈមិនខុសពីការដឹកនាំរបស់បិតាទ្រង់ឡើយ ដោយទ្រង់បានយកគំរូតាមព្រះបិតាយ៉ាងស្មោះត្រង់ ក្នុងការគោរពប្រតិបត្តិព្រះ។ ប៉ុន្តែ ដែលសំខាន់លើសពីនេះទៅទៀតនោះ គឺស្ដេចយ៉ូសាផាតមាន “ចិត្តអរសប្បាយក្នុងអស់ទាំងផ្លូវនៃព្រះអម្ចាស់”(ខ.៦)។ ថ្ងៃនេះ បើសិនជាលោកអ្នកចង់បានឳពុកជាគំរូ នោះសូមនឹកចាំពីព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ហើយតាំងចិត្តអរសប្បាយក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គចុះ។—Jennifer Benson Schuldt
ផ្លូវសម្រាប់គេចចេញ
នៅសហរដ្ឋអាមេរិក គេបានសង់ផ្លូវបំបែកពិសេស នៅតាមបណ្តាផ្លូវចោទជាច្រើន ដើម្បីកាលណាមានយានយន្តណាដាច់ហ្វ្រាំង ពេលចុះតាមផ្លូវចោទទាំងនោះ អ្នកបើកបរយានយន្តនោះ អាចបើកគេចចូលផ្លូវបំបែកនោះ ដែលជួយបញ្ឈប់យានយន្តដោយសុវត្ថិភាព។ ជាក់ស្តែង មានផ្លូវបំបែកប្រភេទនេះជាច្រើន នៅតាមផ្លូវជាតិលេខ៧៧ ដែលកាត់តាមតំបន់ជួរភ្នំអាផាឡាជិន ក្នុងរដ្ឋវើជីនាខាងលិច។ ផ្លូវបំបែកនោះ មានលក្ខណៈពាក់កណ្តាលជាផ្លូវដី ពាក់កណ្តាលទៀតជាផ្លូវកៅស៊ូ ដែលគេឃើញមាន ក្នុងតំបន់ខ្ពង់រាប ដែលមានកំណាត់ផ្លូវចោទ ដែលចុះពីរយៈកម្ពស់ជិត៤០០ម៉ែត្រ មានប្រវែង៩គីឡូម៉ែត្រ។ ផ្លូវចោទទាំងនោះ មានប្រវែងវែងៗ ហើយបត់បែនចុះឡើងៗ អាចបណ្តាលឲ្យមានបញ្ហា សម្រាប់អ្នកបើកបរយានយន្ត ជាពិសេសឡានកុងតែន័រ ដូចនេះ ក្នុងករណីដាច់ហ្រ្វាំង ពួកគេអាចបត់ចូលតាមផ្លូវបំបែកពិសេសនោះ ដោយមិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង។
យ៉ាងណាមិញ យើងក៏ត្រូវការ “ផ្លូវបំបែកពិសេស”ផងដែរ ពេលដែលសេចក្តីប៉ងប្រាថ្នារបស់យើង ធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយគំរាមកំហែងដល់សុខមាលភាពខាងវិញ្ញាណរបស់យើង គឺមិនខុសពីឡានកុងតៃន័រដែលដាច់ហ្វ្រាំង ដែលត្រូវការផ្លូវបំបែកពិសេសនោះឡើយ។ ពេលយើងជួបការល្បួង “នោះព្រះអង្គក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យយើងរាល់គ្នាអាចនឹងទ្រាំបាន”(១កូរិនថូស ១០:១៣)។ ព្រះជួយឲ្យយើងអាចនិយាយថា “ទេ” ដាក់សេចក្តីល្បួង ដោយអំណាចនៃព្រះបន្ទូលព្រះអង្គ។ ព្រះយេស៊ូវបានប្រើបទគម្ពីរចោទិយកថា (ម៉ាថាយ ៤:៤-១០) ដើម្បីយកជ័យជម្នះលើការល្បួងរបស់សាតាំង ដែលទាក់ទងនឹងអាហារ អំណាច និងការទុកចិត្ត។ ដូចនេះ ព្រះអង្គបានប្រើបទគម្ពីរ ដើម្បីតទល់នឹងអារក្ស ទោះបីជាព្រះអង្គកំពុងទទួលរងផលប៉ះពាល់ ពីការតមអាហារអស់៤០ថ្ងៃ…
ប្រៀបធៀបអំណាច
មានពេលមួយនោះ ខ្ញុំបានកត់សំគាល់ឃើញថា ក្នុងតំបន់ដែលខ្ញុំរស់នៅ គេបានយកសៀវភៅដែលនិយាយទាក់ទងនឹងមន្តអាគមន៍ មកលក់កាន់តែច្រើន ក្នុងបណ្តាគាមួយកន្លែង ពេលដែលគេរៀបចំធ្នើសៀវភៅឡើងវិញ។ គេបានដាក់សៀវភៅរបស់គ្រីស្ទបរិស័ទ ក្នុងធ្នើសៀវភៅដែលនៅចុងម្ខាង ហើយដាក់សៀវភៅអបិយជំនឿ ក្នុងចំនួនដូចគ្នា ក្នុងធ្នើនៅចុងម្ខាងទៀត។ ដូចនេះ អំណាចនៃពន្លឺហាក់ដូចជា មានកម្លាំងស្មើនឹងអំណាចនៃភាពងងឹត នៅក្នុងបណ្ណាគាមួយនេះ។
ជួនកាល មនុស្សប្រហែលជាគិតថា ព្រះ និងសាតាំងមានអំណាចស្មើគ្នា។ គេយល់ថា ព្រះ និងសាតាំងមានភាពផ្ទុយគ្នា តែមានកម្លាំងស្មើគ្នា ដោយអំណាចដែលគ្មានព្រំដែន។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះទ្រង់ជាព្រះ តែសាតាំងមិនមែនជាព្រះទេ។ ព្រះទ្រង់មានអំណាចខ្លាំងជាងអំណាចនៃភាពងងឹត។ ព្រះអង្គធ្វើការអ្វី តាមបំណងព្រះទ័យព្រះអង្គ ដោយគ្មានអ្វីអាចរារាំងព្រះអង្គបានឡើយ(ទំនុកដំកើង ១៣៥:៦) ចំណែកឯសាតាំងវិញ អំណាចរបស់វាមានកំណត់ គឺអាចធ្វើអ្វីដែលព្រះអនុញ្ញាតឲ្យធ្វើប៉ុណ្ណោះ។ ពេលដែលសាតាំងសន្និដ្ឋានថា លោកយ៉ូប នឹងជេរព្រះ ពេលគាត់ជួបទុក្ខលំបាក់ខ្លាំង ព្រះអង្គក៏បានប្រាប់វាថា “មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ”(យ៉ូប ១:១២)។ ដូចនេះ សាតាំងមិនអាចធ្វើអ្វីលើសពីដែនកំណត់ ដែលព្រះបានដាក់ឡើយ។
ដោយសារព្រះទ្រង់មានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ នោះក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងមិនចាំបាច់រាថយ ដោយខ្លាចអំណាច ដែលសាតាំងមានមកលើជីវិតយើង និងមកលើជីវិតរបស់គ្រីស្ទបរិស័ទដែលនៅជុំវិញយើងឡើយ។ វាល្បួងយើង ហើយព្យាយាមបញ្ចេញឥទ្ធិពលមកលើយើង ដើម្បីឲ្យយើងធ្វើអ្វីមួយតាមចិត្តវា ប៉ុន្តែ ព្រះគម្ពីរបានផ្តល់ការធានាដល់យើងថា…
ក្បួនផ្តាច់ខ្លួនចេញ
អ្នកស្រីហ្គេល ប្ល៊ែង(Gail Blanke) ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា ការបោះចោលរបស់ទ្រព្យ៥០ប្រភេទ ដែលក្នុងនោះ គាត់បានបង្ហាញនូវក្បួនទាំង៤ “សម្រាប់ដកខ្លួនចេញ” ដើម្បីជួយឲ្យមនុស្សបំបាត់ភាពច្របូកច្របល់ ក្នុងជីវិតរបស់ខ្លួន។ ក្បួនទី១ចែងថា “បើរបស់ទ្រព្យនោះ … ធ្ងន់ពេក ធ្វើឲ្យ រាំងស្ទះ ឬធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អចំពោះខ្លួនឯង នោះចូរបោះវាចោល ឬប្រគល់វាឲ្យទៅអ្នកដទៃ ឬក៏លក់វាចោលទៅ ចូរបណ្តោយឲ្យវាចេញពីខ្លួនអ្នក ហើយបន្តដំណើរទៅមុខទៀតចុះ។”
ត្រង់ចំណុចនេះ ខ្ញុំយល់ថា យើងក៏អាចប្រៀបធៀបក្បួនដកខ្លួនចេញខាងលើនេះ ទៅនឹងបញ្ហាខាងវិញ្ញាណផងដែរ។ យើងមិនចាំបាច់ត្រូវនៅជាប់នឹងអំពើបាបដែលយើងមាន ពីអតីតកាលឡើយ។ ពួកបងប្អួនប្រុសរបស់លោកយ៉ូសែបបានរងទុក្ខ ដោយសារអំពើបាបរបស់ខ្លួន អស់ជាច្រើនឆ្នាំ។ បន្ទាប់ពីពួកគេបានលក់លោកយ៉ូសែប ឲ្យធ្វើជាទាសករ អស់រយៈពេលជាច្រើនឆ្នាំមក ពួកគេក៏បាននឹកចាំ អំពីភាពព្រៃផ្សៃដែលពួកគេបានប្រព្រឹត្តនោះ ហើយខ្លាចយ៉ូសែបសងសឹក(ខ.១៦-១៧)។ ក្រោយមក យ៉ូសែបបានធ្វើល្អចំពោះពួកគេ ដោយចិត្តមេត្តា ហើយក៏បានបញ្ជាក់ពួកគេថា គាត់នឹងមិនសងសឹកឡើយ តែពួកគេនៅតែខ្លាចយ៉ូសែបដដែល(៤៥:៤-១៥)។
មានមនុស្សជាច្រើន នៅតែរស់នៅជាមួយនឹងកំហុសដែលខ្លួនបានធ្វើតាំងពីយូរមកហើយ ទោះបីជាបានទទួលសេចក្តីមេត្តា និងការអត់ទោស ពីអ្នកដែលខ្លួនបានធ្វើខុសចំពោះហើយក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ សេរីភាពដ៏ពិតកើតមាន ពេលដែលយើងលន់តួបាបនៅចំពោះព្រះ។ ព្រះអង្គអត់ទោសបាបយើង(១យ៉ូហាន ១:៩) ហើយញែកយើងចេញពីបាបនោះ (ទំនុកដំកើង ១០៣:១២)។ គឺដូចដែលមានបទគម្ពីរមួយចែងថា “ទ្រង់នឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ”(មីកា ៧:១៩)។ ហេតុនេះហើយ យើងអាចរំឭកខ្លួនឯងថា…
ថ្មដាជាទីជ្រកកោន
ក្នុងពេលសម្រាកលំហែកាយ នៅឆ្នាំមួយ ខ្ញុំបានដើរតាមបណ្តោយឆ្នេរនៃបឹងដ៏ធំមួយ។ ពេលដែលខ្ញុំដើរទៅរកដុំថ្មធំៗដែលគរលើគ្នា ខ្ញុំក៏កត់សំគាល់ឃើញថា មានរន្ធដ៏តូចមួយ នៅចន្លោះថ្ម ហើយសង្កេតឃើញថា មានរុក្ខជាតិដ៏តូចមួយ បានចាក់ឫសនៅក្នុងរន្ធតូចនោះ។ រុក្ខជាតិនោះហាក់ដូចជាកំពុងស្រូបយកពន្លឺថ្ងៃ និងទឹកឲ្យបានគ្រប់គ្រាន់ ហើយទន្ទឹមនឹងនោះ វាកំពុងតែរកជម្រកសម្រាប់ការពារខ្លួន ដើម្បីកាលណាមានភ្លៀងធ្លាក់ខ្លាំង ឬមានខ្យល់ព្យុះបក់បោកមក នោះស្លឹកដ៏ទន់ជ្រាយរបស់វា នឹងមិនជ្រុះឡើយ។
ជម្រកដ៏មានសុវត្ថិភាពរបស់រុក្ខជាតិនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទទំនុកបរិសុទ្ធ ដែលខ្ញុំធ្លាប់ច្រៀងថា “ឱថ្មដាដ៏អស់កល្ប ជាជម្រកនៃទូលបង្គំ សូមឲ្យទូលបង្គំលាក់ខ្លួន នៅក្នុងទ្រង់”។ ពាក្យពេចន៍មួយឃ្លានេះ បានឆ្លុះបញ្ចាំងអំពីការអ្វី ដែលមនុស្សជាច្រើនចង់បាន ពេលដែលយើងមានបញ្ហាជាមួយមនុស្ស ដែលមានបំណងអាក្រក់ គឺមនុស្សដែលមានអត្តចរិកអួតអាង សាហាវ ហើយគ្មានការកោតខ្លាចព្រះ(ទំនុកដំកើង ៩៤:៤-៧)។ ពេលដែលយើងក្លាយជាជនរងគ្រោះ នៃទង្វើរបស់អ្នកដទៃ យើងអាចនឹកចាំអំពីទីបន្ទាល់របស់អ្នកនិពន្ធទំនុកដំកើង ដែលបានមានប្រសាសន៍ថា “ព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន”(ខ.២២)។
ព្រះទ្រង់ជាថ្មដារបស់យើង យើងអាចពឹងផ្អែកទៅលើទ្រង់ ហើយមានភាពរឹងមាំឡើង។ ទ្រង់ជាទីជ្រកកោនរបស់យើង ដូចនេះ ទ្រង់អាចផ្តល់ឲ្យនូវសុវត្ថិភាព ទាល់តែបញ្ហាបានកន្លងផុតទៅ។ អ្នកនិពន្ធទំនុកដំកើងបានរំឭកយើងថា “ឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់”(ទំនុកដំកើង ៩១:៤)។ ដោយសារយើងមានព្រះជាអ្នកការពារយើង នោះយើងមិនចាំបាច់ត្រូវខ្លាចនរណាម្នាក់ធ្វើអ្វី មកលើយើងឡើយ។ យើងអាចទុកចិត្តថា ព្រះនឹងទ្រទ្រង់យើង ពេលដែលបញ្ហាចូលមក។ –Jennifer…
កិច្ចការ ដែលមិនទាន់ បញ្ចប់
ពេលលោកលេអូ ផ្លាស(Leo Plass) មានអាយុ៩៩ឆ្នាំ គាត់បានទទួលបរិញ្ញាប័ត្រមហាវិទ្យាល័យ ពីសកលវិទ្យាល័យអូរីហ្គិន ខាងកើត(Oregon)។ គាត់បានឈប់រៀនយកសញ្ញាប័ត្រគ្រូបង្រៀន នៅសកលវិទ្យាល័យ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ដើម្បីទៅរកប្រាក់ចំណូលនៅក្នុងឧស្សាហ៍កម្មកាប់ឈើ។ ៧០ឆ្នាំក្រោយមក គាត់ក៏បានបន្តការសិក្សាបានក្រេឌីត៣ទៀត ដើម្បីឲ្យគាត់អាចបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ហើយដោះស្រាយបញ្ហាដ៏សំខាន់ ដែលគាត់មិនទាន់បានបញ្ចប់ នៅក្នុងជីវិតគាត់។
ក្នុងចំណោមយើង មានមនុស្សជាច្រើនមានបញ្ហាដូចលោកលេអូដែរ។ បញ្ហាដែលយើងមិនទាន់បញ្ចប់ អាចជាបញ្ហាដែលយើងមិនទាន់បាននិយាយសុំទោសគេ ហើយបញ្ហាដែលសំខាន់បំផុតនោះ គឺការសម្រេចចិត្តខាងវិញ្ញាណដែលយើងមិនទាន់បានបញ្ចប់។ ចោរម្នាក់ ក្នុងចំណោមចោរដែលគេឆ្កាងជាមួយព្រះយេស៊ូវ បានដឹងខ្លួនថា គាត់ចាំបាច់ត្រូវសម្រេចចិត្តទទួលជឿទ្រង់។ ពេលដែលគាត់នៅសល់ដង្ហើមចុងក្រោយ គាត់ក៏បានដឹងថា ព្រះយេស៊ូវជានរណា ហើយចង់ទៅនៅជាមួយទ្រង់ក្នុងនគរស្ថានសួគ៌ដែរ។ គាត់បានទទួលស្គាល់ថា គាត់ជាមនុស្សមានបាប ហើយព្រះយេស៊ូវគ្មានទោសអ្វីសោះ ហើយគាត់ក៏ទូលទ្រង់ថា “ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង”(លូកា ២៣:៤២)។ ព្រះយេស៊ូវក៏បានមានបន្ទូលតបថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(ខ.៤៣)។
ព្រះមិនសព្វព្រះទ័យឲ្យនរណាម្នាក់វិនាសឡើយ(២ពេត្រុស ៣:៩)។ សេចក្តីសង្រ្គោះរបស់ទ្រង់ គឺសម្រាប់ឲ្យមនុស្សម្នាក់ៗទទួល ដោយមិនប្រកាន់អាយុ សុខភាព ឬដំណាក់កាលនៃជីវិតឡើយ។ ការប្រទានសេចក្តីសង្រ្គោះនេះ គឺបើកចំហរសម្រាប់អ្នក។ សូមកុំរង់ចំាទទួលជឿព្រះយេស៊ូវ នៅពេលក្រោយឡើយ(២កូរិនថូស ៦:២)។ ចូរបញ្ចប់បញ្ហាដ៏សំខាន់នេះ ហើយអ្នកនឹងទៅរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។–Jennifer Benson Schuldt
ស្រុកដែលនៅនគរស្ថានសួគ៌
ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យ ខ្ញុំនិងមិត្តភ័ក្រជិតស្និទ្ធបំផុតរបស់ខ្ញុំម្នាក់ បាននាំគ្នាជិះសេះម្នាក់មួយៗ កម្សាន្ត នៅពេលរសៀលថ្ងៃមួយ។ យើងបានជិះសេះយឺតៗ ដោយគ្មានគោលដៅ កាត់តាមវាលដែលមានផ្កាព្រៃដុះ និងព្រៃដង្គំ។ ពេលដែលយើងទាញបង្ហៀរបញ្ជាសេះពីរក្បាលនោះ ឲ្យដើរទៅរកជង្រុក ដែលនៅក្បែផ្ទះ ពួកវាបោលទៅយ៉ាងលឿន ដូចគ្រាប់រ៉ុកកែត។ សេះរបស់យើង គឺដូចជាមិត្តភ័ក្ររបស់យើងអញ្ចឹង។ ពួកវាដឹងថា ពេលនោះជាពេលញាំអាហារពេលល្ងាច និងជាពេលដែលយើងត្រូវដុសលាងខ្លួនវា បានជាពួកវាដូចជាអន្ទះសារណាស់។
ក្នុងនាមជាគ្រីស្ទបរិស័ទ ផ្ទះដ៏ពិតរបស់យើង គឺនៅនគរស្ថានសួគ៌(ភីលីព ៣:២០)។ តែជួនកាលសេចក្តីប៉ងប្រាថ្នារបស់យើងបាននាំយើង ឲ្យងាកម្តងទៅឆ្វេង ម្តងទៅស្តាំ។ យើងអរសប្បាយនឹងអំណោយទានល្អៗ ដែលព្រះប្រទាន ដូចជា គ្រួសារ កូន ចៅ ការធ្វើដំណើរ អាជីព និងមិត្តភ័ក្រជាដើម។ ទន្ទឹមនឹងនោះ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យផ្តោតទៅលើ “សេចក្តីដែលនៅខាងលើ”វិញ(កូល៉ុស ៣:១-២)។ សេចក្តីដែលនៅខាងលើ អាចរាប់បញ្ចូលផលប្រយោជន៍នៃនគរស្ថានសួគ៌ ដែលយើងមើលមិនឃើញ ដូចជា : ព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះ(វិវរណៈ ២២:៣-៥) ការសម្រាកជារៀងរហូត(ហេព្រើ ៤:៩) និងកេរមរតកដ៏អស់កល្បជានិច្ច(១ពេត្រុស ១:៤)។
ថ្មីៗនេះខ្ញុំបានឃើញគេសរសេរថា “អ្នកជឿព្រះចង់បានកេរមរតកនៅស្ថានសួគ៌ ហើយកាលណាពួកគេមានជំនឿកាន់តែខ្លាំង នោះពួកគេក៏ចង់បានកេរមរតកនោះ កាន់តែខ្លាំងផងដែរ”។ អ្នកជឿព្រះ ក្នុងគ្រាសញ្ញាចាស់ ដែលសាវ័កប៉ុលបានលើកឡើង…